Sunday, June 5, 2016

                                                ចំលើយ
        1.បានជាក្រុមហ៊ុនពាណិជ្ជកមុ្មក្នុងស្រុករងការគំរាមគំហែងក្រុមហ៊ុនក្នុងស្រុកព្រោះ  
     - ​​  បច្ចេកវិទ្យាទំនើបបរិយាកាសប្រកួតប្រជែងពាណិជ្ជកម្មកាន់តែច្រើន
-       ត្រូវការទុនច្រើនក្នុងការពង្រីកនូវសេដ្ឋកិច្ចសកល
      -  ការផ្លាស់ប្តូរនៃសង្គម និង សេដ្ឋកិច្ចបែបឧស្សាហកម្ម ដែលសំបូរដោយសេវាកម្មល្អៗ                                  
-       ត្រូវទិញទំនិញច្រើនដោយពឹងផ្អែកលើ ពត៌មាន និង ចំណេះដឹង
-មានការផ្លាស់ប្តូរនូវសហគ្រាសដែលតម្រូវឲ្យមានការបន្ថែមបុគ្គលិកដែលមានជំនាញ​និង​ បទពិសោធន៏ដើម្បីឲ្យទាន់ទីផ្សារទំនើប្បកម្ម។
    សរុបជារួមមកវាអាចទទួលហានីភ័យស្ទើរតែគ្រប់ផ្នែកដែលរួមមានទាំងសកលភាវូបនីជកម្ម ភាពទំនើបបកម្មកើនឡើងឆាប់រហ័សធ្វើឥ្យយើងតាមមិនទាន់ត្រូវជួបវិបត្តិសេដ្ឋកិច្ច   ទីផ្សារ ធនធាន ​និង ​ដៃគូរប្រកួតជែងរបស់ខ្លួនជាដើម ​៕
2. ប្រពន្ធ័ពត៌មានគឺជា​​ ៖​​ សំណុំនៃធាតុផ្សំដែលជាប់ទាក់ទងគ្នាក្នុងការប្រមូលនិងទទួលមកវិញនូវដំណើរការ រក្សាទុក ហើយនឹងចែកចាយពត៌មាន ដើម្បីគាំទ្រការធ្វើសេចក្តីសំរេចចិត្ត ការសហប្រតិបត្តិការ នឹងត្រួតពិនិត្យនៅក្នុងអង្គភាព។មិនត្រឹមតែប៉ុនោះវាក៏ជាអ្នកគ្រប់គ្រងបុគ្គលិកឲ្យវិភាគបញ្ហាលាតត្រដាងនូវភាពស្មុគស្មាញ និង បង្កើតនូវផលិតភលថ្មី។ មួយវិញទៀតវាក៏ជាប្រពន្ធ័ដំណើរការដែលយោងទៅតាម ៖


 
 
3. បានជាក្រុមហ៊ុនត្រូវប្រើប្រពន្ធ័ពត៌មានព្រោះ ​​ ៖​ ប្រពន្ធ័ពត៌មានត្រូវបានគេស្គាល់យ៉ាងទូលំទូលាយហើយ វាមានប្រយោជន៏ដល់អ្នកគ្រប់គ្រងដោយសារពត៌មានជាចំនុចសំខាន់ក្នុងការធ្វើឲ្យក្រុមហ៊ុនរីកចំរើន អាចពង្រីកសក្តានុពលក្រុមហ៊ុននៅទីក្រុងឆ្ងាយៗដោយធ្វើការផ្តល់នូវផលិតផល​និង សេវាកម្មថ្មីៗ​កែទម្រង់ការងារ និង ចន្តរការងារហើយយើងអាចធ្វើការផ្លាស់ប្តូរពត៌មានបានយ៉ាងឆាប់រហ័ស អាចដឹងថាពិភពលោកមានទីដើរដល់កន្លែងណា ត្រូវត្រៀមខ្លួនបែបណាដើម្បីឈានជើងចូលទៅក្នុងទីផ្សារ សកលដើម្បីប្រកួតប្រជែងលើដៃគូរអន្តរជាតិ​ដោយមានវិធីសាស្រ្តចាត់វិធានការត្រៀមទុកជាមុនបន្ទាប់ពីបាន ទទួលដឹងនូវពត៌មានគ្រប់គ្រាន់ និង មានភាពច្បាស់លាស់ ៕
4. Computer literacy គឺជាចំនេះដឹងផ្នែកបច្ចេកវិទ្យា ពត៌មានដែលផ្តោតលើការយល់ដឹងពីរបៀបដែលបច្ចេក​វិទ្យាផ្តោតលើ Computer​​មានដំណើរការ។​ ម្យ៉ាងវិញទៀតវាក៏ជាជំនាញដ៏ល្អសំរាប់ឲ្យយើងដឹងពីឥរិយាបថ របស់អង្គភាពដោយគ្រាន់តែបញ្ចូលពត៌មានចូលទៅក្នុង Computer ហើយវាមានភាពងាយស្រួលក្នុងការគ្រប់ គ្រងរៀបចំចាត់ចែងដោយមានបច្ចេកវិទ្យាដែលទំនើបផងដែរ៕
5. បកស្រាយអត្តន័យនៅក្នុងអង្អភាពមួយដូចជា ​​ ៖​​
+ការរៀបចំចាត់ចែង​​ ៖​
-       Sale and Marketing ​​ ៖​ បញ្ចេញការលក់ផលិតផលនិងសេវាកម្មនៅក្នុងទីផ្សារដោយមើលទៅលើតម្រូវការអតិថិជននាពេលបច្ចុប្បន្នថាចូលចិត្តផលិតផលបែបណា។
-       Manufacturing and Production ផលិតចេញនូវផលិតផលនិងសេវាកម្មដោយផ្គត់ផ្គង់តម្រូវការរបស់ អតិថិជន មើលប្រសិទ្ទភាពរបស់វាកុំឲ្យបរិមាណនៃការផលិតលើសពីតម្រូវការច្រើនពេក។
-       Finance ​​ ៖​ រៀបចំធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន(សាច់ប្រាក់សន្និធិមូលប្បទាបត្រ)ត្រូវផ្ទៀងផ្តាត់រាល់ការលក់ចេញទិញចូលនូវផលិតផលដោយមានរយះពេលនៃការបិទបញ្ចីឲ្យបានត្រឹមត្រូវ។
-       Accounting រក្សាទុករបាយការណ៏ហិរញ្ញវត្ថុ (វិក័យប័ត្រ ការបញ្ចេញសាច់ប្រាក់ លំហូរសាច់ប្រាក់ ) រៀបចំបញ្ចីគ្រប់ផ្នែកទាំងអស់របស់ហិរញ្ញវត្ថុទូទាត់ឲ្យដឹងនូវចំណូលចំណាយនិង ទទួលបានចំណេញ ប៉ុន្មានឲ្យបានច្បាស់លាស់។
-       Human Resource អភិវឌ្ឍ និង រក្សាទុកនូវរបាយការណ៏ទាក់ទងនឹងនិយោជិក ហើយត្រូវដឹងថាបុគ្គលិក ត្រូវធ្វើអ្វី ត្រូវជំនាញឬអត់ និង អត្ថប្រយោជន៏តបស្នងការលើកទឹកចិត្ត តម្រូវការដែលពួកគេចង់បាន និង លទ្ធផលដែលក្រុមហ៊ុនទទួលបានវិញពីពួកគេ ៕
+ការគ្រប់គ្រង​​ ៖​ ក្នុងនាមជាអ្នកគ្រប់គ្រងត្រូវដឹងពីការប្រកួតប្រជែងក្នុបបរិយាកាសអាជីវកម្មដោយកំណត់យុទ្ធសាស្រ្ត របស់ក្រុមហ៊ុនឆ្លើយតបការបែងចែកធនធានមនុស្សនិងហិរញ្ញវត្ថុដើម្បីសម្រេចបាននូវយុទ្ទសាស្រ្តហើយធ្វើការសម្របសម្រួលការងារនិងបញ្ហាដែលកើតមានហើយត្រូវទទួលខុសត្រូវរាល់បញ្ហារបស់ក្រុមហ៊ុន អ្នកគ្រប់គ្រងត្រូវប្រឈមមុខបង្កើតផែនការសកម្មភាពក្នុងការដោះស្រាយប៉ុន្តែត្រួវទទួលយក គំនិតយោបល់របស់បុគ្គលិកដែលចង់ជួយចែករំលែកយកមកពិចារណារួចជាអ្នកធ្វើការសំរេចចិត្តហើយត្រូវមានគំនិតច្នៃប្រឌិតខ្ពស់យល់ដឹងពីពត៌មាននិងមានចំណេះដឹងចេះប្រើប្រាសើបច្ចេកវិទ្យារៀបចំនូវតួនាទី មុខតំណែងការងារឲ្យបានច្បាស់លាស់ដោយយោទៅតាមតំរិតនៃអ្នកគ្រប់គ្រងដូចខាងក្រោម​​ ៖​

  
 
Senior Manager​​ ៖ ជាអ្នកធ្វើការសំរេចចិត្តជាយុទ្ធសាស្រ្តរយះពេលវែងអំពីផែនការនិងសេវាត្រូវ ផលិត ដាក់ផែនការស្វែងរកអ្វីដែលថ្មីនិងទំនើបដល់ក្រុមហ៊ុន។
Middle Manager ​​ ៖​ ទទួលខុសត្រូលើការអនុវត្តន៏កម្មវិធីនិងផែនការរបស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ដែល​អាចបញ្ចេញយោបល់និងដាក់ផែនការទៅឲ្យអ្នកប្រតិបត្តិនិងចាំទទួលលទ្ធផលទៅប្រាប់ Senior Manager
Operational Manager ៖​  ទទួលខុសត្រូវក្នុងការត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលិកនិងរាយការ ណ៏ទិន្នន័យទាំងអស់ដែលបានមកពី Middle Manager ហើយមានសិទ្ធិផ្តល់យោបល់និងព្រឹក្សាតែរាល់ ការសំរេចិត្តគឺស្ថិតនៅលើ អ្នកគ្រប់គ្រងប្រតិបត្តិ ដែលពេខ្លះគំនិតមួយចំនួនបានមកពីជំនួយការ ឬ បុគ្គលិកក្រុមហ៊ុន។​​
+បច្ចេកវិទ្យា​​ ៖​ គឺជាសម្ភារះមួយដែលអ្នកគ្រប់គ្រងប្រើដើម្បីសម្របសម្រួលខ្លួនទៅនឹងការប្រែប្រួល។
ដែ​​លក្នុងនោះរួមមានបច្ចេកវិទ្យាដល់ទំនើបដូចជា​​ ៖​​
-       Computer Hardware គឺជាសំភារះរូបន្ត័ប្រើសំរាប់ Input ,Processing និង Out put សកម្មភាពនៅក្នុង ប្រព័ន្ធពត៏មានរួមមាន CPU  ឧបករណ៏ Input ,Process Storage ដទៃទៀតនិង មានឧបករណ៏ផ្សព្វផ្សាយរូបន្ត័សំរាប់ធ្វើការរួមមាន​​ ៖​
. Computer Software: ណែនាំកម្មវិធីលម្អិតដែលត្រួតពិនិត្យនិងសម្របសម្រួលសមាសធាតុរបស់វានៅ ក្នុងប្រពន្ធ័ពត៌មាន។
. Storage technology: រាប់បញ្ចូលឧបករណ៏ផ្សព្វផ្សាយសំរាប់រក្សាទុកទិន្នន័យរួមមាន Magnetic or tape និង ការពារទិន្នន័យផ្សេងៗនៅលើឧបករណ៏ទាំងនោះ។
 .Communication technology: មានរូបន្ត័ និង Software ភ្ជាប់បំណែកផ្សេងៗនៃ Hard ware ហើយ បញ្ចូន ទិន្នន័យពីទីតាំងមួយទៅទីតាំងមួយ។ ហើយវាអាចភ្ចាប់នៅលើបញ្តាញចែកចាយ Voice, Data, Sound និង Video

0 comments:

Post a Comment